ក្រសួងពាណិជ្ជកម្មចិន និងអគ្គនាយកដ្ឋានគយចិនបានរួមគ្នាចេញសេចក្តីប្រកាសកាលពីថ្ងៃទី១៥ ខែសីហាថា ចិនសម្រេចចិត្តអនុវត្តការដាក់កំហិតលើការនាំចេញ វត្ថុមួយចំនួនដែលមានលោហធាតុអង់ទីម៉ូនី និងវត្ថុធាតុរឹងជាដើម។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួរនៅថ្ងៃដដែលថា ប្រទេសចិនបានអនុវត្តការដាក់កំហិតលើការនាំចេញវត្ថុពាក់ព័ន្ធមួយចំនួនដោយផ្អែកលើការអនុវត្តលើផ្ទៃអន្តរជាតិនិងអនុលោមតាមតម្រូវការផ្ទាល់ខ្លួន ក្នុងគោលបំណងការពារសន្តិសុខជាតិ និងបំពេញកាតព្វកិច្ចអន្តរជាតិដូចជាការបង្ការការរីកសាយភាយជាដើម។
អ្នកនាំពាក្យរូបនេះបានបន្តថា គោលនយោបាយខាងលើនឹងត្រូវអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤តទៅ។ គោលនយោបាយពាក់ព័ន្ធមិនសំដៅជាពិសេសចំពោះប្រទេស ឬតំបន់ណាមួយឡើយ។ ប្រសិនបើការនាំចេញស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនោះ នឹងទទួលបានការអនុញ្ញាត៕