ថ្ងៃទី១៥ ខែសីហា លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហានៅប្រទេសយេម៉ែន ដោយបានអំពាវនាវជាថ្មីម្តងទៀតដល់ក្រុម Houthis ឱ្យគោរពសិទ្ធិធ្វើនាវាចរណ៍ស្របតាមច្បាប់អន្តរជាតិរបស់នាវាពាណិជ្ជកម្មមកពីគ្រប់ប្រទេសនៅដែនទឹកសមុទ្រក្រហម បញ្ឈប់ការរំខាននិងវាយប្រហារ ដើម្បីគាំពារសុវត្ថិភាពផ្លូវនាវាចរណ៍ទឹកក្នុងដែនសមុទ្រក្រហម។
លោក Geng Shuang បានសង្កត់ធ្ងន់ថា ស្ថានការណ៍យេម៉ែន និងសមុទ្រក្រហមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជម្លោះនៅហ្កាហ្សា ។ប្រទេសចិនដាស់តឿនឱ្យការអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងពេលឆាប់ៗ សម្រេចការឈប់បាញ់ជាយូរអង្វែងនៅក្នុងតំបន់ហ្កាហ្សាភ្លាមៗ ។ ប្រទេសចិនមានឆន្ទៈបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាយេម៉ែនតាមវិធីនយោបាយ ស្តារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា៕