ថ្ងៃទី១៥ ខែសីហា លោក Ma Xingrui លេខាធិការគណៈកម្មការបក្សកុម្មុយនីស្តចិននៃនៃភូមិភាគស្វយ័ត ស៊ីនជាំងនិងលោក Erkin Tuniyaz អភិបាលភូមិភាគស្វយ័តស៊ីនជាំងបានជួបសម្តែងការគួរសមជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងយាងបំពេញព្រះរាជទស្សនកិច្ចនៅភូមិភាគស្វយ័ត ស៊ីនជាំងប្រទេសចិននៅទីក្រុង Urumqi។
លោក Ma Xingrui បានស្វាគមន៍ចំពោះព្រះរាជទស្សនកិច្ចរបស់ព្រះករុណ ព្រះមហាក្សត្រកម្ពុជា និងបានទទួលថ្វាយអំពីស្ថានការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃ ភូមិភាគស្វយ័តស៊ីនជាំង។ លោកបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងតំបន់មូលដ្ឋាននៃភូមិភាគស្វយ័តស៊ីនជាំងរបស់ចិន និងកម្ពុជាមានការរីកចម្រើនឥតឈប់ឈរ ហើយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងយ៉ាងខ្លាំង។ តំបន់ស៊ីនជាំងនឹងអនុវត្តតាមគំនិតឯកភាពរួមដ៏សំខាន់របសថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដោយយកចិត្តទុកដាក់ បង្កើនការផ្លាស់ប្តូរនៅគ្រប់កម្រិតយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកថ្មីក្នុងការកសាងសហគមន៍ជោគវាសនារូមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី។
ព្រះករុណព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានមានព្រះបន្ទូលថា កម្ពុជានិងចិនមានទំនាក់ទំនងមិត្តភាពយ៉ាងជ្រាលជ្រៅ ហើយប្រជាជននៃប្រទេសទាំងពីរមានចំណងមិត្តភាពដូចជាបងប្អូន និងជាមិត្តដែកថែប។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំមកកាន់ភូមិភាគស្វយ័តស៊ីនជាំងប្រទេសចិន ខ្ញុំបានមើលឃើញថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិននិងបក្សកុម្មុយនីស្តចិននៅស៊ីនជាំង កិច្ចការគ្រប់វិស័យនៅភូមិភាគស្វយ័តស៊ីនជាំងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់។ សង្ឃឹមថា យើងនឹងចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាចំណុចចាប់ផ្តើមថ្មីមួយ ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងកម្ពុជានិងភូមិភាគស្វយ័តស៊ីនជាំងចិន ៕