អ្នកយកព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានពិសេសស្តីពីការការពារ និងការស្តារអេកូឡូស៊ី ដែលសហការរៀបចំដោយក្រសួងធនធានធម្មជាតិ គណៈកម្មាធិការជាតិកំណែទម្រង់មនិងអភិវឌ្ឋន៍ ក្រសួងហិរញ្ញវត្ថុ និងរដ្ឋបាលព្រៃឈើនិងវាលស្មៅជាតិចិន នៅថ្ងៃទី១៤ខែសីហាឱ្យដឹងថា បរិមាណលិចកាបូន(carbon sink)ប្រចាំឆ្នាំនៃព្រៃឈើនិងវាលស្មៅរបស់ប្រទេសចិនមានទំហំលើសពី ១,២ ពាន់លានតោននៃសមមូលកាបូនឌីអុកស៊ីតដែលជាប់ចំណាត់ថ្នាក់ទី ១ នៅលើពិភពលោកដែលជាខឿនសម្រាប់ការសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនរបស់ចិន។
មន្ត្រីរដ្ឋបាលព្រៃឈើនិងវាលស្មៅជាតិចិនបានថ្លែងថា តាមការប៉ាន់ប្រមាណថា ការបញ្ចេញកាបូនដែលមិនអាចជៀសវាងបាននៅក្នុងប្រទេសចិននឹងមានប្រហែល ២,៥ ពាន់លានតោននៃសមមូលកាបូនឌីអុកស៊ីតនៅឆ្នាំ២០៦០ ហើយព្រៃឈើ និងវាលស្មៅលិចកាបូនអាចស្រូបយកបរិមាណលើសពីពាក់កណ្តាលនៃការបញ្ចេញកាបូន។