ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញការគាំទ្រចំពោះរាល់កិច្ចខិតខំប្រឹងប្រែងណាដែលជំរុញឱ្យតំបន់ហ្កាហ្សាសម្រេចបាននូវការឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយជារៀងរហូត
2024-08-15 11:14:25cri
Share with:


 

ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៤ខែសីហា លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនគាំទ្រចំពោះរាល់កិច្ចខិតខំប្រឹងប្រែងណាដែលជំរុញឱ្យសម្រេចបាននូវការឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយជារៀងរហូតនៅក្នុងតំបន់ហ្កាហ្សា ហើយមានឆន្ទៈក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីបន្ធូរបន្ថយកម្តៅនៃស្ថានការណ៍ក្នុងតំបន់។

 

មានអ្នកសារព័ត៌មានសួរថា សំដៅចំពោះការដែលអ៊ីរ៉ង់ថានឹងសងសឹកអំពីករណីដែលលោកIsmail Haniyaត្រូវសម្លាប់នៅទីក្រុង តេហេរ៉ង់ តើប្រទេសចិនមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយអ៊ីរ៉ង់ដែរឬទេ? តើចិនបានដាស់តឿនអ៊ីរ៉ង់កុំឱ្យបំផុសការវាយប្រហារទ?

 លោក Lin Jian បានឆ្លើយថា ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀត ដល់សហគមន៍អន្តរជាតិ ឱ្យជួយពន្លត់ភ្លើងសង្រ្គាមនៅហ្កាហ្សាភ្លាមៗតាមដែលអាចធ្វើទៅបាន និងទប់ស្កាត់កុំឱ្យជម្លោះរាលដាលទៅខាងក្រៅ ចិនក៏បានដើរតួនាទីជាវិជ្ជមានជាប់រហូតមកក្នុងការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។ ចិនមានឆន្ទៈធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីបន្ធូរបន្ថយស្ថានការណ៍ក្នុងតំបន់ និងជៀសវាងកុំឱ្យជម្លោះនិងការប្រឈមមុខដាក់គ្នាឡើងកម្តៅថែមទៀត។

អ្នកបកប្រែ:马小青
ប្លុកពិសេស