នៅថ្ងៃទី ១០ ខែសីហា បុណ្យលេងទឹកនៅទឹកផុស Qixian ខេត្ត Hainan ឆ្នាំ ២០២៤ បានប្រារព្ធធ្វើឡើងនៅមណ្ឌលស្វយ័តជនជាតិ Li និងជនជាតិ Miao Baoting ដែលបានទាក់ទាញភ្ញៀវទេសចរចិន និងបរទេសទៅទស្សនាការសម្តែងរបាំនិងចម្រៀង ដែលមានលក្ខណៈពិសេសជនជាតិ Li និងជនជាតិ Miao និងបានភ្លក់អាហារពិសេសប្រចាំតំបន់។
សូមបញ្ជាក់ថា បុណ្យលេងទឹកនៅទឹកផុស Qixian ខេត្ត Hainan គឺជាពិធីបុណ្យប្រពៃណីជនជាតិភាគតិចដ៏ធំប្រចាំឆ្នាំនៅមណ្ឌល Baoting ដែលត្រូវបានបង្កើតឡើងតាមទំនៀមទម្លាប់គោរពបូជាទឹករបស់ជនជាតិ Li និងជនជាតិ Miao ។ ពិធីបុណ្យឆ្នាំនេះ បានដំណើរការពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែសីហា ដែលបានទាក់ទាញអ្នកស្រុកនិងភ្ញៀវទេសចរមកពីគ្រប់តំបន់ ប្រឡែងលេងក្នុងទឹកនិងបាញ់ទឹកដាក់គ្នាជាការជូនពរឱ្យមានសំណាងល្អនិងសិរីមង្គល។
បុណ្យលេងទឹកនៅទឹកផុស Qixian ខេត្ត Hainan បានក្លាយជាពិធីបុណ្យដ៏សំខាន់មួយដើម្បីស្វែងរក និងផ្សព្វផ្សាយពីវប្បធម៌របស់ជនជាតិ Li និង ជនជាតិ Miao ហើយក៏ជា "នាមប័ណ្ណទេសចរណ៍វប្បធម៌" មួយរបស់មណ្ដល Baoting ផងដែរ។