លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន
2024-08-15 15:33:49cri
Share with:
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី ១៥ ខែសីហាថា តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែសីហាខាងមុខ៕