ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក U Than Sweឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា
2024-08-15 11:00:43cri
Share with:


 

នៅថ្ងៃទី ១៤ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក U Than Sweឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅទីក្រុង Nay Pyi Taw

 

លោក Wang Yi បានលើកឡើងថា ការអភិវឌ្ឍនៃប្រទេសចិន គឺជាការរីកចម្រើននៃកម្លាំងសន្តិភាពពិភពលោក។ ភាគីទាំងពីរគួរតែរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ជំរុញយ៉ាងសកម្មនូវការកសាងច្រករបៀងសេដ្ឋកិច្ចឱ្យមានស្ថិរភាព ដើម្បីធានាបាននូវការប្រតិបត្តិប្រកបដោយសុវត្ថិភាពនិងរលូននៃបំពង់បង្ហូរប្រេង និងឧស្ម័ន ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ពន្លឿនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដើម្បីជួយមីយ៉ាន់ម៉ាឱ្យលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ។

 

ជាការឆ្លើយតប លោក U Than Sweបានថ្លែងថា មីយ៉ាន់ម៉ាយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយចិន ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។ មីយ៉ាន់ម៉ាមានឆន្ទៈក្នុងការបង្កើនការផ្លាស់ប្តូរជាមួយប្រទេសចិនក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់។ ប្រទេសមីយ៉ាន់ម៉ានឹងខិតខំប្រឹងប្រែងដើម្បីការពារសុវត្ថិភាពរបស់បុគ្គលិកនៃគម្រោងរបស់ចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងធ្វើការជាមួយប្រទេសចិនដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

អ្នកបកប្រែ:马小青
ប្លុកពិសេស