ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចចរចាជុំថ្មីស្តីពីការឈប់បាញ់គ្នានៃការប៉ះទង្គិចដោយប្រដាប់អាវុធនៅស៊ូដង់បានបើកធ្វើ កងកម្លាំងប្រដាប់អាវុធស៊ូដង់អវត្តមាន
2024-08-15 17:42:15cri
Share with:

ថ្ងៃទី១៤ខែសីហាតាមម៉ោងក្នុងតំបន់ កិច្ចចរចាជុំថ្មីស្តីពីការឈប់បាញ់គ្នានៃការប៉ះទង្គិចដោយប្រដាប់អាវុធនៅស៊ូដង់បានធ្វើឡើងនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស  គណៈប្រតិភូកងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់បានចូលរួមកិច្ចចរចាលើកនេះ តែ កងកម្លាំងប្រកដាប់អាវុធស៊ូដង់អវត្តមាន ។

ថ្ងៃដដែលនោះ បណ្តាភាគីនានាបានចេញសេចក្តីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់ថា កិច្ចចរចាលើកនេះធ្វើឡើងក្នុងគោលបំណងបញ្ចប់សកម្មភាពបដិបក្ខគ្នាខាងយោធាក្នុងដែនស៊ូដង់ ព្រមទាំងជំរុញបណ្តាភាគីនៃការប៉ះទង្គិចដោយប្រដាប់អាវុធនៅស៊ូដង់ឱ្យគោរព«សេចក្តីថ្លែងការណ៍Jeddah » និងច្បាប់មនុស្សធម៌អន្តរជាតិ ផ្តល់ភាពងាយស្រួលសម្រាប់ឱ្យជំនួយមនុស្សធម៌ចូលទៅកាន់ស៊ូដង់។

មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់បានថ្លែងថា លុះត្រាតែកងកម្លាំងគាំទ្ររហ័សដកចេញពីទីក្រុងនិងភូមិដែលត្រូវពួកគេកាន់កាប់  បើមិនដូច្នោះទេ កងកម្លាំងប្រដាប់អាវុធស៊ូដង់នឹងមិនបញ្ឈប់ការប្រយុទ្ធឡើយ។

អ្នកបកប្រែ:李展精
ប្លុកពិសេស