ឆ្លើយតបទៅនឹងការផ្សាយដំណឹងថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលអនុញ្ញាតឱ្យប្រទេសទាំង៣ផ្លាស់ប្តូរសម្ភារៈនុយក្លេអ៊ែរ និងព័ត៌មាននុយក្លេអ៊ែរ លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែសីហាថា កិច្ចសហប្រតិបត្តិការនេះ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ មុនពេលសហគមន៍អន្តរជាតិឈានដល់គំនិតឯកភាពគ្នាលើបញ្ហាដូចជាការធានា និងការត្រួតពិនិត្យ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី មិនគួរជំរុញកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះឡើយ។
លោក Lin Jian បានថ្លែងបន្តថា ប្រទេសទាំង៣បានរួមបញ្ចូលគ្នានូវ "ភាពជាដៃគូសន្តិសុខត្រីភាគី" រំញោចដល់ការប្រកួតប្រជែងផ្នែកសព្វាវុធ ផលប៉ះពាល់ដល់ប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ ញុះញង់ឱ្យមានការប្រឈមដាក់គ្នាជាក្រុមផ្នែកនយោបាយនិងយោធា និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់ពាក់ព័ន្ធបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ជាច្រើនលើកច្រើនសាមកហើយ៕