ថ្ងៃទី១៤ខែសីហា នាវា Tsurugi ជប៉ុនបានបរចូលដែនសមុទ្រកោះDiaoyuរបស់ចិនដោយខុសច្បាប់ នាវាឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងដ៏ចាំបាច់ចំពោះនាវាជប៉ុនព្រមទាំងធ្វើការព្រមាននិងបណ្តេញឱ្យចាកចេញពីដែនសមុទ្រកោះDiaoyuប្រទេសចិន។ កោះ Diaoyuនិងប្រជុំកោះឧបសម្ព័ន្ធវាគឺជាទឹកដីមានស្រាប់របស់ប្រទេសចិន ប្រទេសចិនដាស់តឿនឱ្យភាគីជប៉ុនបញ្ឈប់រាល់សកម្មភាពខុសច្បាប់នៅលំហសមុទ្រនេះភ្លាមៗ ។ នាវាឆ្មាំសមុទ្រចិននឹងបន្តធ្វើសកម្មភាពអនុវត្តច្បាប់ដើម្បីការពារសិទ្ធិដែនសមុទ្រនៅលំហសមុទ្រដែលគ្រប់គ្រងដោយប្រទេសចិនតាមផ្លូវច្បាប់ ក្នុងន័យគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសជាតិ។