ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកប្រកាសថា ការរីករាលដាលនៃជំងឺអុតស្វា បានក្លាយជា "ភាពអាសន្នផ្នែកសុខភាពសាធារណៈដែលអន្តរជាតិត្រូវយកចិត្តទុកដាក់ "
2024-08-15 15:00:31cri
Share with:

លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ១៤ ខែសីហាថា ការរីករាលដាលនៃជំងឺអុតស្វាបានក្លាយជា "ភាពអាសន្នផ្នែកសុខភាពសាធារណៈដែលអន្តរជាតិត្រូវយកចិត្តទុកដាក់  "

លោក Tedros បានថ្លែងថា បច្ចុប្បន្ន ជំងឺអុតស្វាមានលទ្ធភាពរីករាលដាលបន្ថែមទៀតនៅក្នុងទ្វីបអាហ្រ្វិកនិងទ្វីបផ្សេងទៀត ដែលជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកឱ្យដឹងថា បន្ទាប់ពីចូលឆ្នាំ២០២៤នេះ  មានករណីឆ្លងជំងឺអុតស្វាលើសពី ១៥៦០០ ករណី ដែលបានលើសពីករណីឆ្លងសរុបកាលពីឆ្នាំ២០២៣ ក្នុងនោះ មានករណីស្លាប់ចំនួន ៥៣៧ ករណី។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស