ទេសភាពធម្មជាតិស្អាតដាច់គេរបស់ភ្នំហួងសាន និងបរិស្ថានអេកូឡូស៊ីដ៏ល្អបានទាក់ទាញភ្ញៀវទេសចរមកពីទូទាំងពិភពលោក។នៅពីក្រោយទេសភាពដ៏អស្ចារ្យគឺជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារអស់រយៈពេលរាប់សិបឆ្នាំមកហើយ។លោកLi PeishengនិងលោកHu Xiaochun គឺជាអ្នកតំណាងដ៏ឆ្នើម។
លោកLi Peishengកំពុងធ្វើការងារសំអាតអនាម័យនៅតំបន់ទេសភាពភ្នំហួងសាន។ដោយពឹងតែខ្សែពួរមួយ គាត់ “ដើរ”យ៉ាងស្ទាត់នៅលើជញ្ជាំងថ្មចោទៗ ដើម្បីរើសវត្ថុដែលធ្លាក់។
នៅឆ្នាំ២០១២ លោកLi Peishengត្រូវបានជ្រើសរើសជា “មនុស្សល្អរបស់ចិន” ដែលខិតខំពេញអំឡុងពេលធ្វើការងារជាង២០ឆ្នាំនេះ លោកបានឡើងលើជញ្ជាំងថ្មចោទៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រវែងខ្សែសរុបគឺប្រហែល១៨០០គីឡូម៉ែត្រ។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ តំបន់ទេសភាពនៅភ្នំហួងសានបានបង្កើតប្រព័ន្ធត្រួតពិនិត្យនិងការពារបែបវិទ្យាសាស្ត្រយ៉ាងពេញលេញ ដោយផ្អែកលើស្ថានភាពលូតលាស់នៃដើមឈើបុរាណលើភ្នំហួងសាន។ចាប់ពីពេលនោះមក ដើមឈើបុរាណលើភ្នំហួងសានមានអ្នកយាមអភិរក្សពេញម៉ោង។លោកHu Xiaochunបានក្លាយជាអ្នកថែរក្សាដើមឈើបុរាណលើភ្នំហួងសានជំនាន់ទី១៩ចាប់តាំងពីឆ្នាំ២០១០។
ធ្វើកំណត់ហេតុប្រចាំថ្ងៃគឺជាការងារមិនអាចខ្វះបានរបស់លោកHu Xiaochunជារៀងរាល់ថ្ងៃ។រាល់មែកឈើ ចុងឈើ សូម្បីតែការផ្លាស់ប្តូរបន្តិចបន្តួចនៅលើសំបកឈើនឹងត្រូវបានកត់ត្រាដោយគាត់។រហូតមកដល់ពេលនេះ លោកHu Xiaochunបានសរសេរ "កំណត់ហេតុប្រចាំថ្ងៃអំពីដើមឈើបុរាណលើភ្នំហួងសាន"ជាង៩០ច្បាប់ដែលមានពាក្យប្រហែល១.៦លាន។
ដើមឈើបុរាណនិងល្បីល្បាញនៅលើភ្នំហួងសានត្រូវបានបានអនុវត្ត “ដើមឈើមួយ គោលការណ៍មួយ” មានការប្រឹក្សាអ្នកជំនាញជាប្រចាំនិងឧបករណ៍បច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជាស្ថានីយឧតុនិយមស្វ័យប្រវត្តិ ប្រព័ន្ធត្រួតពិនិត្យនិងផ្តល់សញ្ញាព្រមានកាំរស្មីInfraredជាដើម។
ការកសាងអរិយធម៌អេកូឡូស៊ីគឺជាការរួមចំណែកដល់សហសម័យ ហើយនឹងផ្តល់ផលប្រយោជន៍ដល់អនាគត។យើងត្រូវតែប្រកាន់ខ្ជាប់ឱ្យមានការយកចិត្តទុកដាក់ស្មើៗគ្នាចំពោះការការពារនិងការអភិវឌ្ឍ ខិតខំដើម្បីសម្រេចបាននូវភាពឈ្នះ-ឈ្នះទាំងផលប្រយោជន៍សេដ្ឋកិច្ចនិងអេកូឡូស៊ី កសាងប្រទេសចិនដ៏ស្រស់ស្អាតជាមួយនឹងភ្នំបៃតង ទឹកស្អាតនិងខ្យល់អាកាសបរិសុទ្ធ ដើម្បីសម្រេចបាននូវទំនើបកម្មដែលមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា៕