នៅថ្ងៃទី ១៤ ខែសីហា លោក Dai Bing តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកំពុងពិនិត្យមើលបញ្ហាស៊ូដង់ខាងត្បូងដោយសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរតែគោរពដោយប្រាកដប្រជានូវអធិបតេយ្យភាព និងភាពម្ចាស់ការរបស់ស៊ូដង់ខាងត្បូងក្នុងដំណើរការអន្តរកាលការផ្លាស់ប្តូរនយោបាយ និងជៀសវាងការដាក់សម្ពាធជ្រៀតជ្រែក ឬ បង្ខំធ្វើតាមដាក់ស្តង់ដារខាងក្រៅ។
លោក Dai Bing បាននិយាយថា ប្រទេសចិនគាំទ្ររដ្ឋាភិបាលស៊ូដង់ខាងត្បូងធ្វើការសន្ទនាជាមួយកុលសម្ព័ន្ធ និងក្រុមជនជាតិពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះបញ្ហាជម្លោះ ដូចជាដីធ្លី វាលស្មៅ និងការផ្លាស់ទីលំនៅ របស់អ្នកគង្វាលជាដើម ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីក្នុងពេលឆាប់ៗ។ ក្នុងនាមជាអ្នកផ្តល់ជំនួយដ៏សំខាន់សម្រាប់បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំនូវការងាររបស់ក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពនៃប្រទេសស៊ូដង់ខាងត្បូង៕