អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួរស្តីពីការដែល លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ព្រមនិងធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី៩នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្រ្តីការបរទេសចិន ឡាវ មីយ៉ាន់ម៉ានិងថៃ។
ប្រទេសចិននិងឥណ្ឌូណេស៊ីបើកធ្វើកិច្ចប្រជុំឧត្តមមន្ត្រីលើកដំបូងស្តីពីយន្តការសន្ទនារដ្ឋមន្រ្តីក្រសួងការបរទេសនិងរដ្ឋមន្រ្តីក្រសួងការពារជាតិ។
ក្រសួងការបរទេសចិនសម្តែងការកោតសរសើរចំពោះភាពក្លាហានរបស់លោក Hideo Shimizuដែលបានលាតត្រដាងនិងប្រឈមមុខនឹងការពិតនៃប្រវត្តិសាស្ត្រ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនថ្លែងថា តាមការប៉ាន់ប្រមាណ បរិមាណអ្នកដំណើរតាមយន្តហោះនឹងឡើងដល់ ៧ រយលាននាក់នៅឆ្នាំ២០២៤។
លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុនអះអាងថាមិនឈរឈ្មោះប្រកួតប្រជែងយកតំណែងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យទៀតទេ ដែលប្រហែលមកពីរឿងអាស្រូវ«លុយខ្មៅផ្នែកនយោបាយ» ។
ប្រព័ន្ធផ្សព្វផ្សាយស៊ីរីផ្សាយដំណឹងថា មូលដ្ឋានយោធាមួយរបស់អាមេរិកនៅភាគខាងកើតប្រទេសស៊ីរីបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត។