លោកFu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី ១៣ខែសីហាថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុនដែលសំដៅចំពោះសាលារៀននៅតំបន់ហ្កាហ្សាបានសម្លាប់ជនស៊ីវិលស្លូតត្រង់រាប់រយនាក់ ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ។ ជនស៊ីវិលនិងសំណង់បរិក្ខារស៊ីវិល មិនត្រូវក្លាយទៅជាគោលដៅសម្រាប់ប្រតិបត្តិការយោធាទេ នេះគឺជាបន្ទាត់ក្រហមនៃច្បាប់មនុស្សធម៌អន្តរជាតិ។ សាលារៀនដែលប្រមូលផ្តុំដោយមានជនស៊ីវិលដ៏ច្រើនកុះករត្រូវបានវាយប្រហារម្តងហើយម្តងទៀត ជាទង្វើមួយដែលគួរឲ្យរន្ធត់។ ការសម្រេចបានភ្លាមៗនូវការឈប់បាញ់ជាយូរអង្វែង គឺជាបំណងប្រាថ្នាជាបន្ទាន់របស់ប្រជាជននៅតំបន់ហ្កាហ្សា ហើយក៏ជាគំនិតឯកភាពដ៏ច្រើនលើសលប់របស់សហគមន៍អន្តរជាតិផងដែរ។