អ្នកសារព័ត៌មានបានទទួលដំណឹងពីសិក្ខាសាលាស្តីពីសុវត្ថិភាពអាកាសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២៤ ដែលបើកធ្វើនៅថ្ងៃទី១៣ ខែសីហាឱ្យដឹងថា ក្នុងឆមាសទីមួយឆ្នាំនេះ បរិមាណសរុបនៃការដឹកជញ្ជូនរបស់អាកាសចរណ៍ស៊ីវិលចិន បរិមាណដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសចរណ៍បានកើនឡើង ១១,៩% ៩% និង ១៨,៧% ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។ តាមការប៉ាន់ប្រមាណ បរិមាណអ្នកដំណើរតាមយន្តហោះនឹងឡើងដល់ ៧ រយលាននាក់នៅឆ្នាំ២០២៤ ដែលបានបង្កើតកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ ។
តាមទិន្នន័យរបស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនឱ្យដឹងថា ទ្រង់ទ្រាយនៃការដឹកជញ្ជូនតាមផ្លូវអាកាសចរណ៍ស៊ីវិលចិនបានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោកក្នុងរយៈពេល ១៨ ឆ្នាំជាប់ៗគ្នា ដែលបានរួមចំណែកលើសពី ២០% ចំពោះកំណើននៃការដឹកជញ្ជូនតាមផ្លូវអាកាសចរណ៍ទៅទូទាំងពិភពលោក។ បច្ចុប្បន្ននេះ ប្រទេសចិនមានយន្តហោះដឹកជញ្ជូនចំនួន ៤៣៣៥ គ្រឿង និងអាកាសយានដ្ឋានចំនួន២៦២កន្លែង ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរសរុបចំនួន ១៦០០ លាននាក់។