ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Fumio Kishida អះអាងថា មិនឈរឈ្មោះប្រកួតប្រជែងយកតំណែងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យទៀតទេ ប្រហែលមកពីរឿងអាស្រូវ«លុយខ្មៅផ្នែកនយោបាយ»
2024-08-14 12:00:13cri
Share with:

  


  នៅវេលាប្រហែល ម៉ោង១១និង៣០នាទី ថ្ងៃទី ១២ ខែសីហា   លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានធ្វើសន្និសីទសារព័ត៌មាននៅទីស្តីការនាយករដ្ឋមន្ត្រីដោយបានថ្លែងថា  គណបក្សសេរីប្រជាធិបតេយ្យនឹងអនុវត្ត"ការផ្លាស់ប្តូរប្រកបដោយកំណែទម្រង់" នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ក្នុងនាមជានាយករដ្ឋមន្ត្រី លោកគួរទទួលខុសត្រូវចំពោះការកើតមានរឿងរ៉ាវទាំងឡាយដែលបណ្តាលឱ្យទំនុកចិត្តខាងនយោបាយធ្លាក់ចុះ ជាពិសេសរឿងអាស្រូវខាងថវិកានយោបាយ  លោកនឹងមិនឈរឈ្មោះប្រកួតប្រជែងយកតំណែងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យទេ។

    យោងតាមប្រភពព័ត៌មានឱ្យដឹងថាមនុស្សដែលដឹងពីបញ្ហានេះ មូលហេតុមួយក្នុងចំណោមហេតុផលដែលធ្វើឱ្យលោក Kishida Fumio សម្រេចចិត្តមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សសេរីប្រជាធិបតេយ្យគឺរឿងអាស្រូវ «លុយខ្មៅនយោបាយ» របស់គណបក្សសេរីប្រជាធិបតេយ្យ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស