យោងតាមការផ្សាយដំណឹងរបស់ទូរទស្សន៍ជាតិស៊ីរីនៅថ្ងៃទី ១៤ ខែសីហាបានឱ្យដឹងថា មូលដ្ឋានយោធាខុសច្បាប់មួយរបស់អាមេរិកនៅក្នុងខេត្ត Deir ez-Zor ស្ថិតនៅភាគខាងកើតប្រទេសស៊ីរីបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅយប់ថ្ងៃទី ១៣ ខែសីហា ។
ការផ្សាយដំណឹងបានឱ្យដឹងទៀតថា មូលដ្ឋានយោធាអាមេរិកដែលបានរងវាយប្រហារមានទីតាំងស្ថិតនៅក្នុងតំបន់ឧស្ម័នធម្មជាតិ Kunuku ក្នុងខេត្ត Deir ez-Zor។
យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយស៊ីរីនៅថ្ងៃទី ១៣ ខែសីហាឱ្យដឹងថា តំបន់ឧស្ម័នធម្មជាតិ Kunuku ដែលត្រូវកាន់កាប់ដោយយោធាសហរដ្ឋអាមេរិក បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួនគ្រាប់៤នៅយប់ថ្ងៃដដែលនោះ មានសំឡេងផ្ទុះឡើងយ៉ាងខ្លាំងចេញពីកន្លែងកើតហេតុ ហើយបន្ទាប់មក ឧទ្ធម្ភាគចក្រ និងដ្រូនរបស់យោធាអាមេរិកក្រវែលចុះឡើងជាញឹកញាប់លើលំហអាកាសជុំវិញនោះ ៕