អ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលប្រៃសណីយ៍ជាតិចិនឱ្យដឹងថា គិតចាប់តាំងពីចូលឆ្នាំ២០២៤នេះមក បរិមាណនៃការដឹកជញ្ជូនរហ័សរបស់ប្រទេសចិនបានលើសពី ១00 ប៊ីលានកញ្ចប់ ក្នុងនោះ បរិមាណនៃការដឹកជញ្ជូនរហ័សប្រចាំខែគិតជាមធ្យមបានលើសពី១៣ប៊ីនលានកញ្ចប់ ហើយប្រាក់ចំណូលផ្នែកអាជីវកម្មដឹកជញ្ជូនរហ័សប្រចាំខែគិតជាមធ្យមបានលើសពី១០០ប៊ីលានយាន់ប្រាក់ចិន ដែលសុទ្ធតែបានបង្កើតកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ ។
តាមទិន្នន័យថ្មីបំផុតឱ្យដឹងថា បរិមាណនៃការទទួលបញ្ញើនិងការដឹកជញ្ជូនទំនិញនៅតំបន់ជនបទរបស់ចិនបានកើនឡើងជាង ១០ ដងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ រហូតមកទល់បច្ចុប្បន្ននេះប្រទេសចិនបានបង្កើតមជ្ឈមណ្ឌលសេវាកម្មដឹកជញ្ជូនសាធារណៈថ្នាក់ស្រុកជាង ១២០០ កន្លែងនិងមណ្ឌលសេវាចម្រុះសម្រាប់ការផ្ញើនិងដឹកជញ្ជូនទំនិញថ្នាក់ភូមិលើសពី ៣ សែនកន្លែង ដែលបានបង្កើតជាប្រព័ន្ធភស្តុភារកម្មនៃការដឹកជញ្ជូនរហ័សតាមជនបទដ៏ពេញលេញ។