ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កុមប្រេស័រឈុតទីមួយនៃស្ថានីយវារីអគ្គិសនី Suki Kinari នៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ត្រូវបានតភ្ជាប់ជាមួយបណ្តាញអគ្គិសនីដើម្បីបញ្ជូនអគ្គិសនី
2024-08-13 14:52:55cri
Share with:


 

កុមប្រេស័រឈុតទីមួយនៃស្ថានីយវារីអគ្គិសនី Suki Kinari  របស់ប្រទេសប៉ាគីស្ថានត្រូវបានតភ្ជាប់ជាមួយបណ្តាញអគ្គិសនីដើម្បីបញ្ជូនអគ្គិសនីជាផ្លូវការនៅថ្ងៃទី ១២ខែសីហា ដែលជាសញ្ញាសម្គាល់ថាគម្រោងនេះបានបោះជំហានដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវប្រតិបត្តិការពាណិជ្ជកម្ម។

ស្ថានីយវារីអគ្គិសនី Suki Kinari  ត្រូវបានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគថាមពលរបស់ចិននៅក្រៅប្រទេស China Energy Overseas Investment វាជាគម្រោងសំខាន់មួយនិងមានអាទិភាពក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ហើយក៏ជាស្ថានីយវារីអគ្គិសនីធំជាងគេដែលបានវិនិយោគ និងសាងសង់នៅក្រៅប្រទេសដោយក្រុមហ៊ុន China Energy Overseas Investmentផងដែរ ។តាមការប៉ាន់ប្រមាណ នៅពេលអនាគត គម្រោងនេះនឹងផ្គត់ផ្គង់ថាមពលអគ្គិសនីស្អាតដែលមានតម្លៃសមរម្យដល់គ្រួសារពលរដ្ឋក្នុងតំបន់ចំនួនជាងមួយលានគ្រួសារជារៀងរាល់ឆ្នាំ ដែលជាការរួមចំណែកជាវិជ្ជមានដល់ការកែសម្រួលរចនាសម្ព័ន្ធថាមពលរបស់ប្រទេសប៉ាគីស្ថាន កាត់បន្ថយទំនាស់រវាងការផ្គត់ផ្គង់ និងតម្រូវការ និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសប៉ាគីស្ថាន៕

អ្នកបកប្រែ:马小青
ប្លុកពិសេស