កាលពីថ្ងៃទី ១២ ខែសីហា អ្នកយកព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានស្តីពីការរាប់ថយក្រោយនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៤ ឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៤ នឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែកញ្ញាខាងមុខ ។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មឆ្នាំ ២០២៤ នឹងប្រារព្ធធ្វើឡើងតាមទម្រង់អនឡាញនិងអូហ្វឡាញក្រោមប្រធានបទ "សេវាជាសកល ការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងការចែករំលែក" ដែលផ្តោតលើការបង្កើតជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រីកការបើកចំហ ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងការដឹកនាំការធ្វើនវានុវត្តន៍ ។