ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥណ្ឌូណេស៊ីបើកធ្វើកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូងនៅក្រុងNusantara រដ្ឋធានីថ្មី
2024-08-13 15:25:23cri
Share with:

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តីជាំលើកដំបូងនៅក្រុង Nusantara ជារដ្ឋធានីថ្មីកាលពីថ្ងៃទី១២ខែសីហា ដើម្បីវាយតម្លៃអំពីស្ថានការណ៍អភិវឌ្ឍន៍នៃរដ្ឋធានីថ្មី។

លោក Joko Widodo មានជំនឿចិត្តខ្ពស់ចំពោះការវិនិយោគពីបរទេសនៅរដ្ឋធានីថ្មី។ លោក Prabowo រដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាធានាធិបតីត្រៀមចូលកាន់តំណែងក៏បានថ្លែងថា លោកនឹងខិតខំប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍនៃរដ្ឋធានីNusantara។ លោក  Prabowo បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមុនពេលបើកធ្វើកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា ៖ “ ខ្ញុំនឹងបន្តកសាងរដ្ឋធានីថ្មី បើសិនមានលទ្ធភាព ខ្ញុំនឹងសម្រេចការងារនេះឱ្យបាន”។

តាមការផ្សាយដំណឹងបានឱ្យដឹងថា កិច្ចប្រជុំនេះបានបើកធ្វើនៅទីស្តីការប្រធានាធិបតីដែលផ្នែកខាងក្រៅមានរូបរាងដូចសត្វឥន្ទ្រី ជញ្ជាំងក្នុងបន្ទប់មានពណ៌ខៀវ ។

សូមបញ្ជាក់ថា រដ្ឋធានីNusantara ស្ថិតនៅខេត្តKalimantan Timur ប្រទេសឥណ្ឌូណេស៊ីដែលមានចម្ងាយ១២០០គីឡូម៉ែត្រពីក្រុងJakarta

 

អ្នកបកប្រែ:李展精
ប្លុកពិសេស