ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងឱកាសខួប៧៥ឆ្នាំនៃការចុះហត្ថលេខាលើ«អនុសញ្ញាទីក្រុងហ្សឺណែវ» គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិអំពាវនាវឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ
2024-08-13 12:16:37cri
Share with:

ក្នុងឱកាសខួប៧៥ឆ្នាំនៃការចុះហត្ថលេខាលើ«អនុសញ្ញាទីក្រុងហ្សឺណែវ»(ហៅកាត់ថា "អនុសញ្ញា")   នៅថ្ងៃទី ១២ ខែសីហា តាមម៉ោងក្នុងតំបន់ទីក្រុងហ្សឺណែវ នៅទីក្រុងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានអំពាវនាវឱ្យចាត់ទុកអនុសញ្ញានេះនយោបាយជាអាទិភាពមួយនៅក្នុងកិច្ចការអន្តរជាតិ។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានបញ្ជាក់ថា «អនុសញ្ញាទីក្រុងហ្សឺណែវ»ដែលជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិទទួលបានភាពជោគជ័យយ៉ាងសំខាន់ក្នុងទិដ្ឋភាពជាច្រើន អនុសញ្ញានេះបានជួយសង្គ្រោះអាយុជីវិត ហាមធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ និងទាមទារឱ្យមានទង្វើមនុស្សធម៌ចំពោះអ្នកជាប់ឃុំ។ ជាមូលដ្ឋានបំផុតគឺ អនុសញ្ញានេះបានឆ្លុះបញ្ចាំងពីគំនិតឯកភាពជាសកល៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស