ការកសាងសហគមន៍វាសនារួមមនុស្សជាតិ គឺជាទស្សនៈស្នូលនៃគំនិតការទូតរបស់លោក Xi Jinping និងគោលដៅដ៏ខ្ពង់ខ្ពស់របស់ការទូតនៃប្រទេសធំដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី។ ចាប់តាំងពីដើមឆ្នាំនេះមក លោកប្រធានរដ្ឋ Xi Jinping បានអនុវត្តយ៉ាងសកម្មនូវការទូតប្រមុខរដ្ឋ ជាមួយនឹងចក្ខុវិស័យសកល មនោសញ្ចេតនាពិភពលោកនិងទំនួលខុសត្រូវនៃយុគសម័យរបស់អ្នកដឹកនាំប្រទេសដ៏សំខាន់មួយ ដោយបានពួតដៃជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក ដើម្បីរួមដំណើរជាមួយគ្នាលើផ្លូវឆ្ពោះទៅកាន់ទំនើបកម្ម និងកសាងអនាគតល្អបវរសម្រាប់សង្គមមនុស្សជាតិ។
នៅក្នុងកិច្ចប្រជុំកំពូល "អង្គការសហប្រតិបត្តិការសៀងហៃ+" លើកដំបូង លោក Xi Jinpingបានលើកឡើងនូវសំណើ៥ចំណុច ដោយសង្កត់ធ្ងន់ថា អង្គការសហប្រតិបត្តិការសៀងហៃគួរតែកសាងក្រុមគ្រួសាររួមដែលមានសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក សន្តិភាពនិងស្ថិរភាព វិបុលភាពនិងវឌ្ឍនភាព ការស្រលាញ់រាប់អានប្រទេសជិតខាង យុត្តិធម៌និងសច្ចធម៌។
ដំណើរទស្សនកិច្ចរបស់លោកXi Jinping ទៅកាន់អាស៊ីកណ្តាល មិនត្រឹមតែជំរុញការកសាងសហគមន៍វាសនារួមចិន-កាហ្សាក់ស្ថាន និងចិន-តាជីគីស្ថានក្នុងកម្រិតទ្វេភាគីប៉ុណ្ណោះទេ ក៏ថែមទាំងជំរុញការកសាងសហគមន៍វាសនារួមចិន-អាស៊ីកណ្តាលនិងសហគមន៍វាសនារួមនៃអង្គការសហប្រតិបត្តិការសៀងហៃកាន់តែជិតស្និទ្ធនៅកម្រិតអង្គការក្នុងតំបន់និងអន្តរជាតិ ហើយត្រួសត្រាយទស្សនៈថ្មី ដើម្បីកសាងសហគមន៍វាសនារួមក្នុងតំបន់ជុំវិញ។
ប្រឈមនឹងការផ្លាស់ប្តូរខ្លាំងក្លាដែលមិនធ្លាប់មានក្នុងមួយសតវត្ស តើធ្វើយ៉ាងណាដើម្បីដោះស្រាយទំនាក់ទំនងរវាងប្រទេសធំៗឱ្យបានល្អនិងស្វែងរកបានវិធីសាស្ត្រត្រឹមត្រូវក្នុងការរួមរស់ជាមួយគ្នាគឺជាការសាកល្បងដ៏ពិបាកសម្រាប់តម្រិះប្រាជ្ញានយោបាយ។
កាលពីខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចនៅប្រទេសចិន។ លោក Xi Jinpingបានចង្អុលបង្ហាញថា សេចក្តីសន្និដ្ឋានដ៏សំខាន់បំផុតដែលទទួលបានពីប្រវត្តិសាស្រ្តអភិវឌ្ឍន៍រយៈពេល៧៥ឆ្នាំនៃទំនាក់ទំនងចិន-រុស្ស៊ី គឺប្រទេសធំៗទាំងពីរដែលនៅជាប់គ្នាត្រូវតែលើកកម្ពស់គោលការណ៍ទាំងប្រាំនៃការរួមរស់ដោយសន្តិសហវិជ្ជមាន គោរពគ្នាទៅវិញទៅមក សមភាពនិងជឿជាក់គ្នាទៅវិញទៅមក យកចិត្តទុកដាក់ពីកង្វល់របស់គ្នាទៅវិញទៅមក ហើយផ្តល់ជំនួយដ៏ប្រាកដប្រជាទៅវិញទៅមក ដើម្បីការអភិវឌ្ឍរួមនៃភាគីទាំងពីរ។ នេះមិនត្រឹមតែជាវិធីសាស្ត្រដ៏ត្រឹមត្រូវសម្រាប់ចិននិងរុស្ស៊ីក្នុងការរួមរស់ដោយចុះសម្រុងប៉ុណ្ណោះទេ ក៏ជាទិសដៅរបស់ទំនាក់ទំនងប្រទេសធំៗដែលគួរតែខិតខំក្នុងសតវត្សទី២១ផងដែរ។
លោកXi Jinping បានជ្រើសរើសអឺរ៉ុបសម្រាប់ធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់លោកក្នុងឆ្នាំនេះ ដោយបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង
ស៊ែប៊ី និងហុងគ្រី។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់អឺរ៉ុប មិនត្រឹមតែសំដៅលើប្រទេសទាំងបីប៉ុណ្ណោះទេ ក៏ផ្តោតទៅលើអឺរ៉ុបទាំងមូលផងដែរ មិនត្រឹមសម្រាប់អឺរ៉ុបតែប៉ុណ្ណោះទេ ហើយក៏សំដៅទៅលើពិភពលោកទាំងមូលផងដែរ។ ការបង្កើតការយល់ដឹងដ៏ត្រឹមត្រូវ និងដឹកនាំប្រទេសចិន និងអឺរ៉ុប ដើម្បីរក្សាជំហរត្រឹមត្រូវនៃភាពជាដៃគូគឺជាការគិតគូរជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ដំណើររបស់លោកលើកនេះ។
ឆ្នាំនេះគឺជាខួបលើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក។ កាលពីខែមីនា នៅពេលដែលលោក Xi Jinpingជួបជាមួយតំណាងមកពីសហគមន៍ធុរកិច្ចនិងយុទ្ធសាស្ត្រអាមេរិក លោកបានបញ្ជាក់ថា ចិននិងសហរដ្ឋអាមេរិកសហការគ្នាឬប្រឈមមុខដាក់គ្នា គឺជាប់ពាក់ព័ន្ធនឹងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរនិងអនាគត ជោគវាសនារបស់មនុស្សជាតិ។
ការទូតប្រទេសធំដែលមានលក្ខណៈពិសេសចិនបានឈានចូលដំណាក់កាលថ្មីដែលអាចមានស្នាដៃកាន់តែច្រើន។ លោកXi Jinpingដឹកនាំដោយផ្ទាល់ សម្រេចបាននូវសមិទ្ធផលសំខាន់ៗនៅគ្រប់តំបន់និងគ្រប់វិស័យ មិនត្រឹមតែជាទំនាក់ទំនងរវាងទ្វេភាគីប៉ុណ្ណោះទេ ចិនប្រើប្រាស់ពហុភាគីនិយមនិងអង្គការអន្តរជាតិ ដើម្បីជំរុញអភិបាលកិច្ចសកល ដើម្បីសម្រេចបាននូវទំនើបភាវូបនីយកម្មរួមនៃសង្គមមនុស្សជាតិទាំងមូលរួមទាំងកសាងសហគមន៍វាសនារួមផងដែរ៕