អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលកងទ័ពអ៊ុយក្រែនចូលទៅក្នុងដែនដីរុស្ស៊ីថា ប្រទេសចិនបានសង្កេតឃើញពីស្ថានការណ៍ពាក់ព័ន្ធហើយ។ គោលជំហររបស់ប្រទេសចិនលើបញ្ហាអ៊ុយក្រែនគឺជាប់លាប់ និងច្បាស់លាស់ពោលគឺអំពាវនាវឱ្យភាគីទាំងអស់គោរពតាម "គោលការណ៍បី" នៃការបន្ថយភាពតានតឹង ពោលគឺសមរភូមិមិនគួររាលដាលទៅតំបន់ក្រៅ សង្គ្រាមមិនគួរឡើងកម្តៅ ហើយគ្រប់ភាគីមិនត្រូវញុះញង់បញ្ឆេះភ្លើងបន្ថែម។ ប្រទេសចិននឹងបន្តរក្សាការប្រាស្រ័យទាក់ទងជាមួយសហគមន៍អន្តរជាតិ និងដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញការដោះស្រាយវិបត្តិតាមវិធីនយោបាយ៕