លោក Fu Cong តំណាងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការកែតម្រូវភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រនៅអាហ្វ្រិកកាលពីថ្ងៃទី១២ ខែសីហាថា ដើម្បីកែតម្រូវភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រដែលអាហ្វ្រិកបានទទួលរងនោះ យើងត្រូវប្រឆាំងយ៉ាងជាក់លាក់នឹងមេរោគដែលសេសសល់ពីអាណានិគមនិយម និងទង្វើអនុត្តរភាពគ្រប់ប្រភេទ ។ បណ្តាប្រទេសលោកខាងលិចគួរតែរ៉ាប់រងទំនួលខុសត្រូវប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដ ផ្លាស់ប្តូរគំនិតអនុត្តរភាពនិងកែតម្រូវកំហុសខ្លួន បញ្ឈប់ទង្វើបង្កការជ្រៀតជ្រែកពីខាងក្រៅ គាបសង្កត់ និងដាក់ទណ្ឌកម្មជាដើម ហើយប្រគល់អនាគតរបស់ទ្វីបអាហ្រ្វិកជូនឱ្យប្រជាជនអាហ្វ្រិកវិញ។
លោក Fu Cong បានបន្តថា ដើម្បីកែតម្រូវភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រនៅក្នុងទ្វីបអាហ្រ្វិក យើងត្រូវពន្លឿនដំណើរកំណែទម្រង់នៃរចនាសម្ព័ន្ធអភិបាលកិច្ចពហុភាគីជាមូលដ្ឋាន និងលើកកម្ពស់ភាពជាតំណាង និងសិទ្ធិបញ្ចេញមតិរបស់អាហ្វ្រិក។ កំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខគឺជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់រចនាសម្ព័ន្ធអភិបាលកិច្ចពហុភាគី។ ប្រទេសអាហ្វ្រិកសង្ឃឹមថា ការទាមទាររបស់ទ្វីបអាហ្រ្វិកអាចទទួលបានការចាត់ចែងជាអាទិភាពជាពិសេស ប្រការនេះទទួលបានការយកចិត្តទុកដាក់និងការគាំទ្រពីសហគមន៍អន្តរជាតិ។