អ្នកសារព័ត៌មានទទួលដំណឹងពីគណៈកម្មាធិការប្រព័ន្ធធារាសាស្រ្តទន្លេលឿងនៃក្រសួងធារាសាស្រ្តចិនកាលពីថ្ងៃទី១២ខែសីហាឱ្យដឹងថា លំហូរទឹករយៈពេល៨ម៉ោងក្នុងថ្ងៃដដែល នៅតាមស្ថានីយជលសាស្រ្ត Lijin ដែលជាស្ថានីយជលសាស្រ្តជាតិស្ថិតនៅផ្នែកខាងក្រោមទន្លេលឿង គឺត្រូវជា១៨៥០ម៉ែត្រគូបក្នុងមួយវិនាទី។ តាមរយៈការអនុវត្តការគ្រប់គ្រងដោយឯកភាពចំនួនបរិមាណទឹកទន្លេលឿង ធ្វើឱ្យសម្រេចបាននូវការមិនដាច់លំហូររយៈពេលទឹក២៥ឆ្នាំជាប់ៗគ្នា។
តាមស្ថិតិនៃគណៈកម្មាធិការប្រព័ន្ធធារាសាស្រ្តទន្លេលឿងបង្ហាញថា រយៈពេល២៥ឆ្នាំកន្លងមក ទន្លេលឿងបានផ្គត់ផ្គង់ទឹកសរុបលើសពី៥៤៣៦០០លានម៉ែត្រគូបចំពោះដៃទន្លេនិងតំបន់ពាក់ព័ន្ធ បានទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការការពារបរិស្ថានអេកូឡូស៊ីតាមបណ្តោយទន្លេ ៕