យប់ថ្ងៃទី១១ ខែសីហាតាមម៉ោងក្នុងតំបន់ លោកស្រីShen Yiqin តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងជាសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាអូឡាំពិកលើកទី៣៣ដែលរៀបចំធ្វើនៅក្រុងប៉ារីស ប្រទេសបារាំង។
នៅមុនពិធីបិទ លោកស្រី Shen Yiqin បានជួបសំណេះសំណាលប្រកបដោយភាពស្និទស្នាលជាមួយលោកMacron ប្រធានាធិបតីបារាំងនិងភរិយា ដោយបានពាំនាំការសួរសុខទុក្ខដ៏ស្និទ្ធស្នាលរបស់លោក Xi Jinping និងលោកស្រី Peng Liyuan ព្រមទាំងចូលរួមអបអរសាទរចំពោះការប្រារព្ធធ្វើដោយជោគជ័យនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស។ ជាការឆ្លើយតប លោក Macron និងភរិយាបានសម្តែងការអបអរសាទរចំពោះកីឡាករចិនដែលទទួលបានលទ្ធផលដ៏ឆ្នើម ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃចំពោះបារាំងដែលធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិក។
កាលពីថ្ងៃទី១០ខែសីហា លោកស្រី Shen Yiqin បានជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ភាគីទាំងពីរបានរំពឹងពីការបន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងបានឯកភាគ្នាប្រឆាំងចំពោះការដែលធ្វើឱ្យបញ្ហាកីឡាក្លាយជាបញ្ហានយោបាយ។
សូមបញ្ជាក់ថា មុនពិធីបិទការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស លោក Macron ប្រធានាធិបតីបារាំងបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន៕