ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទ្រង់ទ្រាយនៃឧស្សាហកម្មសន្សំសំចៃថាមពលនិងការពារបរិស្ថានរបស់ប្រទេសចិននឹងកើនឡើងដល់ ១៥ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ ២០៣០
2024-08-12 16:11:10cri
Share with:


 

 

"គោលការណ៍ណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីការពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម" ត្រូវបានចេញផ្សាយនៅថ្ងៃទី១១ខែសីហា។ នេះគឺជាការរៀបចាត់ចែងជាប្រព័ន្ធជាលើកដំបូងរបស់ថ្នាក់មជ្ឈិមចិនដើម្បីពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

 

គោលការណ៍ណែនាំបានដាក់ចេញទិសដៅមួយចំនួនដោយផ្តោតលើវិស័យចំនួនប្រាំ រួមមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បៃតងនិងកាបូនទាប និងការពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយនៃការអភិវឌ្ឍកិច្ចកសាងទីក្រុងនិងជនបទជាដើម ៖ទ្រង់ទ្រាយឧស្សាហកម្មសន្សំសំចៃថាមពលនិងការពារបរិស្ថានរបស់ប្រទេសចិននឹងកើនឡើងដល់ ១៥ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ ២០៣០ ហើយសមាមាត្រនៃការប្រើប្រាស់ថាមពលមិនមែនឥន្ធនៈហ្វូស៊ីលនឹងកើនឡើងដល់ប្រហែល ២៥% ជាដើម៕

អ្នកបកប្រែ:马小青
ប្លុកពិសេស