ក្រុមហ៊ុនថាមពលបរមាណូជាតិរុស្ស៊ីបានឱ្យដឹងនៅព្រឹកព្រលឹមថ្ងៃទី១២ ខែសីហា ថា នៅយប់ថ្ងៃទី១១ ខែសីហា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រើដ្រូនវាយប្រហារចំនួន ២លើកចំពោះប៉មត្រជាក់នៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporizhzhia បានបណ្តាលឱ្យឆេះពីខាងក្នុង។ បន្ទាប់មកភ្លើងត្រូវបានពន្លត់។ អ្នកជំនាញពាក់ព័ន្ធនឹងធ្វើការវាយតម្លៃចំពោះសំណង់ប៉មត្រជាក់នេះនៅខណៈពេលសមរម្យ ដើម្បីកំណត់ថាតើសំណង់នេះស្ថិតមានការគំរាមកំហែងខាងបាក់រលំឬយ៉ាងណា។
ក្រុមហ៊ុនថាមពលបរមាណូជាតិរុស្ស៊ីសម្គាល់ឃើញថា ទង្វើវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលើកនេះអាចកំណត់ថាជាទង្វើភេរវកម្មនុយក្លេអ៊ែរដែលប្រព្រឹត្តិដោយរដ្ឋាភិបាលអ៊ុយក្រែន៕