ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហាម៉ាស់អំពាវនាវឱ្យតាក់តែងនិងអនុវត្តផែនការឈប់បាញ់នៅតំបន់ហ្កាហ្សា
2024-08-12 16:08:21cri
Share with:


 

ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស់) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១១ខែសីហា ដោយអំពាវនាវឱ្យអ្នកសម្របសម្រួលការចរចាឈប់បាញ់នៅតំបន់ហ្កាហ្សា តាក់តែងផែនការអនុវត្តដោយផ្អែកលើលទ្ធផលនៃការចរចាពីមុន ហើយបង្ខំឱ្យអ៊ីស្រាអែលអនុវត្ត។

 

សេចក្តីថ្លែងការណ៍បានចែងថា ក្រុមហាម៉ាស់សង្ឃឹមជានិច្ចថាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អេហ្ស៊ីប និងកាតានឹងទទួលបានជោគជ័យ ហើយក៏បានធ្វើការឆ្លើយតបជាច្រើនដងផងដែរ។ ប៉ុន្តែ ក្រោយមកអ៊ីស្រាអែលបានលើកឡើងលក្ខខណ្ឌថ្មីដែលមិនធ្លាប់មានក្នុងដំណើរការនៃការចរចារទាំងមូល បន្តវាយប្រហារតំបន់ហ្គាហ្សា និងធ្វើឃាតលោក Ismail Haniyehមេដឹកនាំការិយាល័យនយោបាយក្រុមហាម៉ាស់ទៀត  ប្រការទាំងនេះបានបញ្ជាក់ពីចេតនាបន្តធ្វើសង្រ្គាមនិងមិនចង់ឈានដល់ កិច្ចព្រមព្រៀងឈប់បាញ់របស់អ៊ីស្រាអែល៕

អ្នកបកប្រែ:马小青
ប្លុកពិសេស