កាលពីថ្ងៃទី ១១ ខែសីហា កងទ័ពជើងអាកាសប្រេស៊ីលបញ្ជាក់ថា បានស្រង់យក ទិន្នន័យទាំងអស់ដោយជោគជ័យពីប្រអប់ខ្មៅរបស់យន្តហោះដែលបានធ្លាក់កាលពីថ្ងៃទី៩ខែសីហា ហើយលទ្ធផលជាបឋមនៃការវិភាគ និងការធ្វើតេស្តនឹងត្រូវប្រកាសក្នុងអំឡុងពេល៣០ ថ្ងៃ។
យន្តហោះដែលធ្លាក់នេះផលិតដោយក្រុមហ៊ុនដែលបណ្តាក់ទុនដោយបារាំងនិងអ៊ីតាលី អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនបារាំងបានទៅដល់ប្រទេសប្រេស៊ីលដើម្បីចូលរួមក្នុងការស៊ើបអង្កេតរកមូលហេតុនៃឧប្បត្តិហេតុលើកនេះ។ ចំណែកក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះគឺជាក្រុមហ៊ុនរបស់ប្រទេសកាណាដា ហើយកាណាដាក៏នឹងបញ្ជូនអ្នកបច្ចេកទេសទៅកាន់ប្រទេសប្រេស៊ីលដើម្បីចូលរួមក្នុងការស៊ើបអង្កេតផងដែរ៕