កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើសាលារៀនមួយខ្នងនៅទីក្រុងហ្កាហ្សា ដែលបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១០០នាក់ស្លាប់បាត់បង់ជីវិត
2024-08-12 14:46:47cri
Share with:
ថ្ងៃទី១០ ខែសីហា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (Hamas) បានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើសាលារៀនមួយខ្នងនៅទីក្រុង ហ្កាហ្សា នៅព្រឹកថ្ងៃដដែល ដែលបណ្តាលឱ្យមនុស្សយ៉ាងតិណាស់ច១០០នាក់ស្លាប់បាត់បង់ជីវិត និងរាប់សិបនាក់រងរបួស។
ក្រសួងការបរទេសកាតាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ ខែសីហាដោយថ្កោលទោសចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលថាជា "ការសម្លាប់រង្គាលដ៏អាក្រក់" ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិចាប់ផ្តើមធ្វើការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីនេះ ហើយស្នើឱ្យអង្គការសហប្រជាជាតិបញ្ជូនអ្នកស៊ើបអង្កេតឯករាជ្យទៅចូលរួមការងារស៊ើបអង្កេត៕