នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស គណៈប្រតិភូកីឡាចិនទទួលបានលទ្ធផលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្របន្ទាប់ពីប្រទេសចិនចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅក្រៅប្រទេសចាប់ពីឆ្នាំ ១៩៨៤ មក។
ប្រធានគណៈប្រតិភូកីឡាចិនបានថ្លែងឱ្យដឹងកាលពីថ្ងៃទី១១ ខែសីហាថា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះ អត្តពលិកចិនចំនួន ៤០៤ នាក់បានចូលរួមក្នុងការប្រកួតក្នុងវិញ្ញាសាធំៗចំនួន ៣០ រួមមានវិញ្ញាសាតូចៗសរុបចំនួន ២៣២ វិញ្ញាសា ហើយដណ្តើមបានមេដាយមាសចំនួន ៤០គ្រឿង មេដាយប្រាក់ចំនួន ២៧គ្រឿង និង មេដាយសំរឹទ្ធចំនួន ២៤ គ្រឿង គ្រឿងសរុបមេដាយចំនួន ៩១ គ្រឿង ។ ចំនួនសរុបនិងគុណភាពនៃមេដាយមាសសម្រេចបានសមិទ្ធផលថ្មី ក្នុងនោះ ក្នុងការការប្រកួតវិញ្ញាសាបាញ់គ្រាប់កាំភ្លើង ហែលទឹក និងលើកទម្ងន់ អត្តពលិកចិនបានបំបែកឯតទគ្គកម្មពិភពលោក ចំនួន ១ និងបង្កើតកំណត់ត្រានៃការប្រកួតកីឡាអូឡាំពិកចំនួន ៩ ។