ថ្ងៃទី១២ ខែសីហា ក្រសួងកសិកម្ម និងជនបទ ក្រសួងធនធានទឹក ក្រសួងបរិស្ថាន និងក្រសួងគមនាគមន៍និងដឹកជញ្ជូនរបស់ប្រទេសចិនបានរួមគ្នាចេញផ្សាយ«សេចក្តីប្រកាសស្តីពីធនធានជលជាត និងបរិស្ថានអេកូឡូស៊ីនៃអាងទន្លេយ៉ាងសេ (ឆ្នាំ២០២៣)»។
«សេចក្តីប្រកាស»បានបង្ហាញថា ចាប់តាំងពីការអនុវត្តបម្រាបធ្វើនេសាទនៅតាមដងទន្លេយ៉ាងសេមក ធនធានជលជាតនៃទន្លេយ៉ាងសេបានត្រូវស្តារឡើងវិញជាទូទៅ។ពោលគឺ ជលជាតមានភាពចម្រុះជាលំដាប់។ នៅឆ្នាំ២០២៣ នៅក្នុងអាងទន្លេយ៉ាងសេ ប្រភេទត្រីពូជដើមមានចំនួន ២២៧ប្រភេទត្រូវបានគេរកឃើញ ដែលបានកើនឡើងចំនួន ៣៤ ប្រភេទបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២៕