កាលពីថ្ងៃទី ១១ ខែសីហា លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Lula ប្រធានាធិបតីប្រេស៊ីល អំពីឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរនៅប្រទេសប្រេស៊ីល។
លោក Xi Jinping បានថ្លែងថា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលទទួលបានដំណឹងថា នៅក្នុងប្រទេសប្រេស៊ីលកើតឡើងឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់បាត់បង់ជីវិត និងអ្នករងរបួសយ៉ាងច្រើន ខ្ញុំសូមតាងនាមរដ្ឋាភិបាលចិន និងប្រជាជនចិនចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះ និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះគ្រួសារជនរងគ្រោះ។
នាថ្ងៃដដែលនោះ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនក៏បានផ្ញើសារសួរសុខទុក្ខជូនចំពោះលោកMauro Vieira រដ្ឋមន្ត្រីការបរទេសប្រេស៊ីល អំពីឧបទ្ទវហេតុធ្លាក់យន្តហោះនេះផងដែរ៕