ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ផ្ញើលិខិតអបអរសាទរពិធីបើក “សប្តាហ៍ចិន-អាស៊ានឆ្នាំ២០២៤ “
2024-08-12 16:58:54cri
Share with:

      ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពិធីបើកសកម្មភាព  “សប្តាហ៍ចិន-អាស៊ានឆ្នាំ២០២៤ “  បានធ្វើឡើងនៅក្រុងChangzhi  ខេត្ត Shanxi ប្រទេសចិន។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានផ្ញើលិខិតអបអរសាទរ។

       លោក Wang Yi បានលើកឡើងថា ចាប់ពីឆ្នាំ ២០២១ ដែលលោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំបណ្តាប្រទេសអាស៊ានបានប្រកាសកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ានមក  ការកសាងសហគមន៍រួមវាសនាចិន-អាស៊ានទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ហើយប្រជាជនចំនួនជាង ២ ពាន់លាននាក់កាន់តែរាប់អានគ្នា  យល់ដឹងពីគ្នានិងចុះសម្រុងគ្នា។

      លោក Wang Yi បានសង្កត់ធ្ងន់ថា  ក្នុងនាមជាទីផ្សារធំទាំងពីរដែលជាអ្នកជិតខាងមេត្រីភាពផង និងរីកចម្រើនយ៉ាងផុលផុសផង ទំនាក់ទំនងរវាងចិននិងអាស៊ានប្រកបដោយសក្តានុពលដ៏ធំធេង។ រំពឹងថាអ្នកទាំងអស់គ្នានឹងបន្តត្រួសត្រាយវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ពិសេសក្តាប់ជាប់ឱកាសនៃកំណែទម្រង់វិទ្យាសាស្ត្រនិងកំណែទម្រង់ឧស្សាហកម្មជុំថ្មី   ដើម្បីរួមចំណែកថ្មីបន្ថែមទៀតសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែស្អិតល្មួត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស