ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសបានបិទបញ្ចប់នៅថ្ងៃទី១១ខែសីហាតាមម៉ោងក្នុងតំបន់។ តាមស្ថិតិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានឱ្យដឹងថា ការប្រកួតកីឡាអូឡាំពិកលើកនេះ កំណត់ត្រាពិភពលោកចំនួន ៣២ បានត្រូវបំបែក ចំណែកកំណត់ត្រាអូឡាំពិកចំនួន ១២៥ ត្រូវបានបង្កើតថ្មី ដែលសរុបបានផ្តល់មេដាយចំនួន ៥០៨៤ គ្រឿង ។ ក្នុងអំឡុងពេលប្រកួត បានរៀបចំកម្មវិធីរត់ម៉ារ៉ាតុងមហាជនជាលើកដំបូង ដែលបានទាក់ទាញអ្នកចូលចិត្តរត់ហាត់ប្រាណចំនួនជាង ៤ ម៉ឺននាក់មកពីប្រទេសនិងតំបន់ជាង១២០ ទៅចូលរួម៕