ថ្ងៃទី១០ ខែសីហា វេទិកាកំពូលលើកទី១ស្តីពីការអភិវឌ្ឍយុវជនដែលរៀបចំដោយមន្ទីរកិច្ចការស៊ីវិលនិងយុវជននៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៌ហុងកុង ដើម្បីផ្តល់វេទិការផ្លាស់ប្តូរសម្រាប់យុវជនក្តាប់ជាប់ឱកាសអភិវឌ្ឍន៍ ដែលបានទាក់ទាញយុវជនក្នុងនិងក្រៅប្រទេសចំនួនប្រហែល២៤០០នាក់ចូលរួម។
លោក Li Jiachao ប្រធានរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានអញ្ជើញចូលរួមពិធីសម្ពោធបើកដោយបានថ្លែងថា គោលបំណងនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងគឺអប់រំបណ្តុះបណ្តាលយុវជនឱ្យក្លាយជាជំនាន់ថ្មីដែលមានចក្ខុវិស័យពិភពលោក មានបំណងប្រាថ្នានិងទស្សនៈគំនិតវិជ្ជមាន ស្រឡាញ់ជាតិស្រឡាញ់ហុងកុង ដើម្បីផ្តល់បរិយាកាសមានប្រយោជន៍ចំពោះយុវជន។ ហុងកុងជួបនឹងពេលវាលាដ៏ល្អណាស់ស្របពេលដែលប្រទេសកំពុងកសាងមហាតំបន់ឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវ និងអនុវត្តការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ លោកលើកទឹកចិត្តយុវជនក្តាប់ជាប់ឱកាសអភិវឌ្ឍន៍ទាំងនេះ ដើម្បីរួមចំណែកក្នុងការរួមបញ្ចូលហុងកុងទៅក្នុងសភាពការណ៍អភិវឌ្ឍជាតិ។
សូមបញ្ជាក់ថា វេទិកានេះក្រោមប្រធានបទ “ពួតដៃគ្នាចាប់ដំណើរការ ដើម្បីចារទំព័រថ្មី ” បានចែករំលែកគោលនយោបាយនិងវិធានការនៃរដ្ឋបាលតំបន់នានាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការជំរុញច្នៃប្រឌិតថ្មី និងការលើកទឹកចិត្តចូលរួមនៃសង្គមស៊ីវីល។ វេទិកាបានចែកជាសាខាវេទិកាចំនួន៣ ដើម្បីពិគ្រោះពិភាក្សាអំពីឱកាសថ្មីនិងតួនាទីនៃយុវជនក្នុងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ ក្នុងឧស្សាហកម្មច្នៃប្រឌិតវប្បធម៌ ការងារសប្បុរសធម៌និងការងារកាតព្វកិច្ចជាដើម៕