ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកបានសហការជាមួយអង្គការសិល្បៈក្នុងស្រុកធ្វើរៀបចំការប្រគុំតន្ត្រីយុវជន ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងអាមេរិក ដែលមានអ្នកចូលរួមជាង ២០០ នាក់ រួមទាំងតំណាងមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្មនិងវប្បធម៌ដែររបស់អាមេរិក អង្គទូតប្រទេសមួយចំនួនប្រចាំនៅសហរដ្ឋអាមេរិក និងនិស្សិតវ័យក្មេងចិននិងអាមេរិក ។
នៅក្នុងការប្រគុំតន្ត្រីដែលរៀបចំធ្វើដោយស្ថានទូតចិនប្រចាំនៅអាមេរិកកាលពីថ្ងៃទី ៩ ខែសីហា តន្ត្រីករវ័យក្មេងជនជាតិចិននិងអាមេរិកជាង ៤០ រូបបានសម្តែងកម្មវិធីសិល្បៈល្បីឈ្មោះបុរាណ ដូចជា 《គូស្នេហ៍មេអំបៅ》《ម៉ាំមី》និង《ខ្ញុំនិងមាតុភូមិខ្ញុំ》 ។ មុននិងក្រោយការប្រគុំតន្ត្រីនេះ ភ្ញៀវកិត្តិយសបានទទួលបានពិសោធន៍ពីវប្បធម៌ប្រពៃណីចិន ដូចជាសកម្មភាពសម្លៀកបំពាក់ Han និងការបោះពុម្ពដោយបន្ទះឈើ ព្រមទាំងបានមើលវីដេអូផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍ដូចជា "Hello! China" ជាដើម។
លោក Jing Quan អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំនៅអាមេរិកបានថ្លែងថា អនាគតនៃទំនាក់ទំនងចិន-អាមេរិកគឺស្ថិតនៅលើយុវជន ហើយគន្លឹះនៃការអភិវឌ្ឍប្រកបដោយភាពរឹងមាំនៃទំនាក់ទំនងចិន-អាមេរិកស្ថិតនៅក្នុងសកម្មភាព ។ សូមស្វាគមន៍គ្រប់គ្នាចូលរួមយ៉ាងសកម្មទៅក្នុងគម្រោងផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយុវជនចិន-អាមេរិក ធ្វើសកម្មភាពជាក់ស្តែងដើម្បីជំរុញមិត្តភាពចិន-អាមេរិក និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក ៕