ថ្ងៃទី១០ ខែសីហា លោកLukashenkoប្រធានាធិបតីបេឡារុស្សបានប្រាប់ទៅប្រព័ន្ធសារព័ត៌មានថា កងទ័ពជើងអាកាសនិងកងកម្លាំងការពារដែនអាកាសរបស់បេឡារុស្សបានបាញ់ទម្លាក់ដូ្រនរបស់អ៊ុយក្រែនជាច្រើនគ្រឿងនៅលំហអាកាសព្រំដែនភាគខាងកើតនៅយប់ថ្ងៃ៩ ខែសីហា។
លោកLukashenkoបានលើកឡើងថា យប់ថ្ងៃទី៩ ខែសីហា បន្ទាប់ពីរកឃើញគោលដៅតាមអាកាសជាង១០របស់អ៊ុយក្រែនបានឈានចូលដែនអាកាសរបស់បេឡារុស្សនៅតាមព្រំដែនភាគខាងកើតបេឡារុស្សដែលជាប់ព្រំដែនជាមួយរុស្ស៊ី កងទ័ពជើងអាកសនិងកងកម្លាំងការពារដែនអាកាសរបស់បេឡារុស្សបានបានប្រុងជើងការធ្វើសង្គ្រាម បន្ទាប់មក បានបាញ់ទម្លាក់គោលដៅមួយចំនួន។
លោកLukashenkoបន្តទៀតថា ភាគីបេឡារុស្សសង្ស័យថា គោដៅទាំងនេះជាដ្រូនតាមបែបវាយប្រហារ ឯការងារករុកបំណែកនៃគោលដៅត្រូវបានបាញ់ទម្លាក់កំពុងដំណើរការ។
លោកLukashenkoក៏ទម្លាយថា ដ្រូនដែលនៅសេសសល់បានហោះហើរទៅកាន់ទិសដៅរុស្ស៊ី តាមព័ត៌មានដែលរុស្ស៊ីចែករំលែកបានឱ្យដឹងថា គោលដៅទាំងនេះបានត្រូវបាញ់ទម្លាក់ក្បែរក្រុងYaroslavlរបស់រុស្ស៊ី៕