ថ្ងៃទី១០ ខែសីហា លោក បាស ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានថ្លែងក្នុងពិធីបិទសម័យប្រជុំពេញអង្គលើកទី ១៤២ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងបោះឆ្នោតជ្រើសរើសប្រធានអាណត្តិថ្មីនៅក្នុងកិច្ចប្រជុំដែលបើកធ្វើនៅតំបន់អូឡាំពិកបុរាណប្រទេសក្រិកនៅខែមីនាឆ្នាំ ២០២៥ ហើយសម្តែងថាខ្លួនលោកនឹងមិនស្វែងរកការបន្តអាណត្តិនោះទេ។ លោកបាស ថា ប្រធានអាណត្តិថ្មីនឹងចូលជំនួសតួនាទីនៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២៥។
សូមបញ្ជាក់ថា លោក បាស ត្រូវបានជ្រើសតាំងជាប្រធានអាណត្តិទី ៩ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិកាលពីថ្ងៃទី ១០ ខែកញ្ញាឆ្នាំ២០១៣ ហើយបន្តអាណត្តិនៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២១ អាណត្តិកាលរបស់លោកនឹងបញ្ចប់នៅឆ្នាំ ២០២៥៕