ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍អះអាងថា អំពើហិង្សានិងបញ្ហាសុវត្ថិភាពក្នុងបរិវេណសាលាអាមេរិកមានសភាពកាន់តែអាប់អួរទៅៗ មានសិស្សាកាន់តែច្រើនរងការគំរាមកំហែង
2024-08-11 11:47:00cri
Share with:

      តាមដំណឹងលើគេហទំព័នៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអាមេរិកឱ្យដឹងថា របាយការណ៍ថ្មីនៃអង្គការនេះបានរកឃើញថា ចំនួនយុវជនវ័យក្មេងដែលអវត្តិមានពីថ្នាក់រៀនដោយសារអំពើហិង្សានិងបញ្ហាសុវត្ថិភាពក្នុងបរិវេណសាលា បានកើនឡើង។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក សុខភាពផ្លូវចិត្តនិងទំនោរចង់ធ្វើអត្តឃាតរបស់សិស្សវិទ្យាល័យអាមេរិកមាននិន្នាការអាប់អួរទៅជាទូទៅ។

      របាយការណ៍បានបង្ហាញថា សមាមាត្រសិស្សដែលរាយការណ៍ថាបានរងការគំរាមកំហែងពីអាវុធឬរងភាពឈឺចាប់បានកើនឡើង គឺកើនឡើងពី ៧% ដល់ ៩%។ សមាមាត្រសិស្សដែលរងការធ្វើបាបក្នុងសាលាក៏ កើនឡើងផងដែរ ដែលកើនឡើងពី ១៥% ដល់ ១៩%។ លើសពីនេះទៅទៀត សមាមាត្រសិស្សដែលអវត្តមានពីថ្នាក់រៀនដោយសារខ្វល់ពីសុវត្ថិភាពក្នុងសាលារៀនឬតាមផ្លូវចូលរៀនក៏កើនឡើងពី ៩%  ដល់  ១៣%  

ផងដែរ។

      របាយការណ៍បានបង្ហាញទៀតថា មានសិស្សប្រហែល ១ ភាគ ៣ រាយការណ៍ថាធ្លាប់រងការរើសអើងពូជសាស៍ក្នុងសាលា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស