តបតាមការអញ្ជើញរបស់លោកLiQiangនាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីហ្វីជីនឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា។ថ្ងៃទី៩ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីការបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហ្វីជីនៅប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហ្វីជីនៅចិនលើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅស្តីពីទំនាក់ទំនងរវាងប្រទេសចិននិងហ្វីជីនិងបញ្ហាសំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់រួមគ្នា។
ហ្វីជីជាប្រទេសកោះប៉ាស៊ីហ្វីកដំបូងដែលបង្កើតទំនាក់ទំនងការទូតជាមួយចិន ដែលបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងចិននិងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាងចិននិងហ្វីជីកាលពី៤៩ឆ្នាំមុន ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្ថិតស្ថេរយូរអង្វែង ហើយការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានសមិទ្ធផលជាផ្លែផ្កាដែលបម្រើប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ភាគីចិនរីករាយចាត់ទុកការបំពេញទស្សនកិច្ចលើកនេះជាឱកាស ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរគោរពគ្នាទៅវិញទៅមកនិងរួមអភិវឌ្ឍឈានដល់កម្រិតថ្មីដោយឥតឈប់ឈរ ហើយចាប់ដៃគ្នាកសាងសហគមន៍រួមវាសនារវាងប្រទេសចិន-ប្រទេសកោះប៉ាស៊ីហ្វីកដែលមានភាពកាន់តែជិតស្និទ្ធ៕