ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនប្តឹងសហភាពអឺរ៉ុបនៅអង្គការពាណិជ្ជកម្មពិភពលោកស្តីពីវិធានការពន្ធប៉ះប៉ូវជាបណ្តោះអាសន្នលើរថយន្តដើរដោយអគ្គិសនី
2024-08-10 15:30:01cri
Share with:

ថ្ងៃទី៩ ខែសីហា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តដើរដោយអគ្គិសនីនិងកិច្ចសហប្រតិបត្តិការផ្នែកការធ្វើបរិវត្តកម្មបៃតងសកល ថ្ងៃទី៩ ខែសីហា ប្រទេសចិនបានប្តឹងវិធានការពន្ធប៉ះប៉ូវជាបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបលើរថយន្តដើរដោយអគ្គិសនីទៅកាន់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការយល់ឃើញនៅក្នុងសេចក្តីសម្រេចជាបឋមរបស់សហភាពអឺរ៉ុបខ្វះការពិតនិងមូលដ្ឋានច្បាប់កំណត់ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងបំផ្លាញស្ថានភាពសហប្រតិបត្តិការដែលពិភពលោកទាំងមូលឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសាធាតុ។ភាគីចិនដាស់តឿនសហភាពអឺរ៉ុបកែតម្រូវជាបន្ទាន់នូវទង្វើដ៏ខុសឆ្គងរបស់ខ្លួន ហើយរួមគ្នាគាំពារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន-សហភាពអឺរ៉ុប និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មរថយន្តដើរដោយអគ្គិសនី៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស