ពេលថ្មីៗកន្លងទៅនេះ ក្រុងសៀងហៃបានចេញផ្សាយ«របាយការណ៍ស្តីពីការអភិវឌ្ឍនៃលំហាត់ប្រាណរបស់ប្រជាពលរដ្ឋក្រុងសៀងហៃឆ្នាំ ២០២៣» បង្ហាញថា ចំនួនអ្នកក្រុងសៀងហៃដែលចូលរួមហាត់ប្រាណជារឿយៗមានអត្រាដល់ទៅ ៥០,៥% ឯណោះ។
សន្ទស្សន៍លំហាត់ប្រាណ ៦០០ នៃក្រុងសៀងហៃបង្កើតឡើងដោយសន្ទស្សន៍ចំនួន៦ ពោលគឺ បរិក្ខារហាត់ប្រាណ អង្គការហាត់ប្រាណ សកម្មភាពហាត់ប្រាណ ការណែនាំអំពីលំហាត់ប្រាណ សុខភាពរាងកាយនិងការចូលរួមពីអ្នកក្រុង។ របាយការណ៍នេះបង្ហាញថា សន្ទស្សន៍លំហាត់ប្រាណ ៦០០ នៃក្រុងសៀងហៃ មានពិន្ទុសរុប ៤៨៦,៧ គឺមានកម្រិតខ្ពស់បង្គួរ។
ខាងផ្នែកបរិក្ខារហាត់ប្រាណ ក្នុងឆ្នាំ ២០២៣ ខណ្ឌនានានៃក្រុងសៀងហៃបន្តជំរុញការអនុវត្តផែនការប្រតិបត្តិ ៥ ឆ្នាំស្តីពីការបំពេញកង្វះខាតខាងការសាងសង់ទីកន្លែងហាត់ប្រាណ ដោយបានសាងសង់កន្លែងលេងកីឡាថ្មីទំហំ ២,៥១ លានម៉ែត្រការ៉េ បណ្តាខណ្ឌនានាបានបញ្ចប់គម្រោងសាងសង់កន្លែងហាត់ប្រាណសំខាន់ៗសរុបចំនួន ១៨៨៨ កន្លែង។ គិតរហូតដល់ដំណាច់ឆ្នាំ ២០២៣ ទំហំជាម្យធមក្នុងមនុស្សម្នាក់ៗនៃទីតាំងលេងកីឡារបស់ក្រុងសៀងហៃមានចំនួន ២,៦ ម៉ែត្រការ៉េ៕