ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូ បក្សកុម្មុយនីស្តចិនបំពេញទស្សនកិច្ចនៅប្រទេសស៊ីលី
2024-08-09 15:08:36cri
Share with:

ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែសីហា លោក Liu Jianchao រដ្ឋមន្ត្រីនៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីលី ហើយបានជួបពិភាក្សាការងារនិងផ្លាស់ប្តូរមតិយោបល់ជាមួយ លោក Boric ប្រធានាធិបតីស៊ីលី លោកស្រី Cariola ប្រធានសភាធាន់ទាបជាដើម ព្រមទាំងជួបពិភាក្សាដោយឡែកពីគ្នាជាមួយមេដឹកនាំនៃសម្ព័ន្ធកាន់អំណាចនិងគណបក្សប្រឆាំងរបស់ប្រទេសស៊ីលី ។ លោក Liu Jianchao ក៏បានជួបពិភាក្សាការងារជាមួយលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់អាមេរិកឡាទីននិងការាបៀននៃអង្គការសហប្រជាជាតិ ហើយដឹកនាំគណៈប្រតិភូបក្សកុម្មុយបីស្តចិនចូលរួមសន្និសីទស្តីពី "ឱកាសសម្រាប់ប្រទេសស៊ីលីនិងអាមេរិកឡាទីនដែលបានពីការធ្វើទំនើបតាមបែបផែនចិន" ដើម្បីផ្សព្វផ្សាយយ៉ាងស៊ីជម្រៅនូវស្មារតីនៃសម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ។

តំណាងភាគីចិននិងភាគីស៊ីលីបានថ្លែងថា នឹងរួមគ្នាអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរឱ្យបានល្អ ពង្រឹងការផ្លាស់ប្តូរអន្តរបក្ស ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម ពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងស៊ីលីឱ្យឡើងដល់កម្រិតថ្មីថែមទៀត៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស