ថ្ងៃទី៩ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការដែលបង់ក្លាដែសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនបានសង្កេតឃើញថា បង់ក្លាដែសបានបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ភាគីចិនសូមស្វាគមន៍ចំពោះរឿងនេះ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃជាប់រហូតមក គោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់បង់ក្លាដែស គោរពផ្លូវអភិវឌ្ឍន៍ដែលប្រជាជនបង់ក្លាដែសជ្រើសរើសដោយម្ចាស់ការ ហើយប្រកាន់ខ្ជាប់នូវគោលនយោបាយមេត្រីភាពនិងសុខដុមរមនាជាមួយប្រទេសជិតខាងចំពោះប្រជាជនបង់ក្លាដែសទាំងអស់។ ប្រទេសចិនយកចិត្តទុកដាក់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងបង់ក្លាដែស រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយបង់ក្លាដែស ដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ និងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងបង់ក្លាដែសអភិវឌ្ឍទៅមុខ៕