ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធប្រតិបត្តិការកំុព្យូទ័រ(OS)ដែលផលិតដោយប្រទេសចិននិងអាចតភ្ជាប់ជាមួយAIត្រូវបានបញ្ចេញឱ្យប្រើប្រាស់
2024-08-09 11:34:18cri
Share with:

ប្រទេសចិនទទួលបានជោគជ័យដ៏ធំមួយផ្នែកបច្ចេកទេសគន្លឹះមួយទៀត។ក្នុងមហាសន្និបាតឧស្សាហកម្មប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ(OS)ប្រទេសចិនឆ្នាំ២០២៤ដែលរៀបចំនៅទីក្រុងប៉េកាំងនាថ្ងៃទី៨ខែសីហា ប្រព័ន្ធYinhe-Qilinដែលជាប្រព័ន្ធប្រតិបត្តិការកំុព្យូទ័រដែលផលិតដោយប្រទេសចិនត្រូវបានបញ្ចេញឱ្យប្រើប្រាស់នូវវើសិនAIPCជាលើកដំបូង។នេះជាប្រព័ន្ធOSដែលផលិតដោយប្រទេសចិនដែលអាចតភ្ជាប់ជាមួយAIដែលបានបំពេញចន្លោះខ្វះខាតរបស់ប្រទសចិនក្នុងការសិក្សាស្រាវជ្រាវខាងសមត្ថភាពចំពោះប្រព័ន្ធOS។


តាមទិន្នន័យបានធ្វើឱ្យដឹងថា ឆ្នាំ២០២៣ ទីផ្សារកម្មវិធីsoftwareរបស់ប្រទេសចិនបានអភិវឌ្ឍយ៉ាងលឿនដោយមានទំហំពាណិជ្ជកម្មដល់៨១៦រយលានយាន់ប្រាក់ចិនដែលបានកើនឡើង១៧.៤% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំ២០២២។ព្រមពេលជាមួយនេះ ទីផ្សារនៃប្រព័ន្ធOSរបស់ប្រទេសចិនក៏បានអភិវឌ្ឍកាន់តែលឿនផងដែរដែលបានកើនឡើង២៣.២% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំ២០២២៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស